ពាក្យពិត

 

នៅ​លើ​ លោក​សន្ធិវាស​យើង​នេះ ​គ្មាន​ការ​កើត​ណា​ដែល​គ្មាន​ការ​ស្លាប់ គ្មាន​ការ​ជួប​ណា​ដែល​គ្មាន​ការ​បែក គ្មាន​ការ​ចាប់​ផ្ដើម​ណា​ដែល​គ្មាន​ការ​បញ្ចប់ ។ មាន​ពេល​ខ្លះ​អ្នក​គួរ​តែ​ឲ្យ​មនុស្ស​ខ្លះ រឿង​ខ្លះ បញ្ហា​ខ្លះ… ​ដែល​បាន​កើត​ឡើង​ ហើយ​វា​មាន​ទំហំ​លើស​ពី​ការ​ដោះស្រាយ​របស់​​អ្នក លើស​ពី​សមត្ថភាព​របស់​​អ្នក… អ្នក​​គួរ​តែ​បណ្ដោយឲ្យ​វា​កើត​ឡើង​​​ ឬ​ក៏​បើក​ផ្លូវ​ឲ្យ​​គេ​ចាក​​ចេញទៅ​… ។ ទុក​ឲ្យ​ពេលវេលា​ជា​អ្នក​ដោះស្រាយ និង​កែប្រែ​ទៅ​ចុះ។ មនុស្ស​ពូកែ និង រឹងមាំ​ម្នាក់ ​មិនមែន​មាន​ន័យ​ថា ពួក​គេ​អាច​ដោះ​ស្រាយ​បញ្ហា​គ្រប់​រឿង គ្រប់​ពេល​នោះ​ទេ ប៉ុន្តែ​ពេល​ខ្លះ​ពួក​គេ​ក្លាហាន​នឹង​ការ​ទទួល​យក​ ដោយ​​ព្យាយាម​ឆ្លង​កាត់​វា​ដោយ​សន្សឹម​ៗ​​​ ។​​

កុំ​ស្រក់​ទឹក​ភ្នែក​សម្រាប់​ការ​បញ្ចប់ ត្រូវ​ញញឹម​ចំពោះ​ការ​​ដែល​វា​បាន​​កើត​ឡើង!!

Advertisements
Posted in Uncategorized | Leave a comment

Welcome to my first page today

a b 

Posted in Uncategorized | Leave a comment